ការណែនាំ

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកមានជំនាញជាវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានទទួលការសិក្សាមុនវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ប៊ែកឡី សហរដ្ឋអាមេរិក។ លោកបានទទួលជាអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts នៅ Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ បន្ទាប់មក អ្នកឧកញ៉ា វេជ្ជបណ្ឌិតក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល Spartan សាលាវេជ្ជសាស្ត្រនៅ St. Lucia West Indies មានមូលដ្ឋាននៅ Santa, New Mexico ដោយទទួលបានសញ្ញាបត្រជាវេជ្ជបណ្ឌិត ផ្នែកជំនាញវេជ្ជសាស្ត្រទូទៅ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានគេទទួល ស្គាល់ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំដែលធំជាងគេ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបាន គេទទួលស្គាល់នូវសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌តាមរយៈមូលនីធិម៉េងលីជេ.គួចផងដែរ។ គោលបំណងសំខាន់នៃមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺដើម្បីឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ស្តង់ដា​មួយដ៏​មាន​ប្រសិទ្ធិភាព​ដើម្បី​លើក​កម្ពស់ គុណភាពឱ្យល្អប្រសើរក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងផ្តល់ការអប់រំផ្នែកសុខភាពប្រកបដោយភាពទូលំទូលាយ។

កម្មវិធីចាក់វ៉ាក់សាំង

ការចាក់ថ្នាំបង្ការរោគ (វ៉ាក់សាំង) គឺជាវិធីសំខាន់តែមួយគត់ ដើម្បីការពារកូនៗរបស់អ្នកពីជំងឺ។ ការចាក់វ៉ាក់សាំងកុមារ ជួយការពារការវិវត្តនៃមេរោគ និងជំងឺដែលអាចស្លាប់ ឬមិនអាចព្យាបាលបាន។
មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្ដល់ជូនសេវាប្រឹក្សាលើការផ្ដល់ថ្នាំបង្ការរោគ (វ៉ាក់សាំង) ដល់កុមារមកពីគ្រប់មជ្ឈដ្ឋានដូចជា៖

អុតស្វាយ (Chickenpox)

វ៉ាក់សាំងការពារប្រឆាំងជំងឺអុតស្វាយ

  • ដូសទី១ ចាប់ពីអាយុ១២ ទៅ១៥ខែ
  • ដូសទី២ ពីអាយុ៤ ទៅ៦ឆ្នាំ
  • នៅអាយុ៧ ទៅ១៨ឆ្នាំ បើប្រាកដថាគ្មានជំងឺអុតស្វាយពីមុនទេ ត្រូវចាក់វ៉ាក់សាំងនេះតាមស៊េរីចំនួន២ដូស។
vaccination01-min.jpg

កញ្ជ្រឹល ស្រឡទែន ស្អូច MMR (Measles, Mumps, Rubella)

វ៉ាក់សាំងការពារប្រឆាំងជំងឺកញ្ជ្រឹល ស្រឡតែន ស្អូច

  • ដូសទី១ ចាប់ពីអាយុ១២ ទៅ១៥ខែ
  • ដូសទី២ លើអាយុ៤ ទៅ៦ឆ្នាំ។
vaccination02.jpg

មេរោគមហារីកមាត់ស្បូន HPV (Human Papillomavirus)

វ៉ាក់សាំងការពារប្រឆាំងជំងឺមហារីកមាត់ស្បូន

  • ដូសទី១ ចាប់ពីអាយុ១១ ទៅ១៥ឆ្នាំ (អាចចាប់ផ្តើមនៅអាយុ៩ឆ្នាំ)
  • ដូសទី២ នៅចន្លោះពេល៦ ទៅ១២ខែ
  • ក្មេងជំទង់មានអាយុ១៥ឆ្នាំឡើងទៅ ត្រូវចាក់វ៉ាក់សាំងបីដូសតាមស៊េរី (ថ្ងៃចាក់ដំបូងទី១ រួចថ្ងៃបន្ទាប់ចន្លោះពេល១-២ខែ ហើយលើកទី៣ នៅថ្ងៃទី៦)។
vaccination03-min.jpg

ថ្លើមប្រភេទបេ

ការពារប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទបេ៖

សម្រាប់អ្នកគ្មានជំងឺរលាកថ្លើមប្រភេទបេ និងអត់ទាន់មានប្រព័ន្ធការពារ (HBs Ab) ត្រូវចាក់៣ដងតាមស៊េរី៖

  • ចាក់លើកទី១ នៅថ្ងៃដំបូង
  • ចាក់លើកទី២ នៅចន្លោះ៤សប្តាហ៍ ក្រោយចាក់លើកទី១
  • ចាក់លើកទី៣ នៅចន្លោះពេល៦ខែ ទៅ១២ខែ ក្រោយចាក់លើកទី១
vaccination04.jpg

តេតាណូស

វ៉ាក់សាំងការពាររោគសញ្ញាតេតានូស៖

ការចាក់ថ្នាំបង្ការបឋមសម្រាប់មនុស្សអាយុ៧ឆ្នាំ និងចាស់ជាងនេះត្រូវមានចំនួន៣ដង៖

  • ដូសទី១ នៅខែដំបូង
  • ដូសទី២ ត្រូវបានផ្ដល់ឲ៤ ទៅ៨សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង
  • ដូសទី៣ ពី៦ទៅ១២ខែ បន្ទាប់ពីដូសទី២។

ការចាក់ថ្នាំបង្ការរម្លឹក៖ ជាប្រចាំគឺរៀងរាល់១០ឆ្នាំម្តង។

vaccination_tetanos.jpg
សង្គ្រោះបន្ទាន់
សង្គ្រោះបន្ទាន់តាមសាខា ៧០៨
សេវាកម្មថែទាំ (៨៥៥)​ ២៣ ៩៩៩ ៨១១

ព័ត៌មានថ្មីៗ

ស្ថិតិអ្នកជំងឺ
ចំនួនអ្នកជំងឺប្រចាំខែ ១,៥៣០ នាក់
ចំនួនអ្នកជំងឺប្រចាំឆ្នាំ ២០២៤ : នាក់
ចំនួនអ្នកជំងឺសរុប៖ ២៦៤,៤៨៨ នាក់