អំពីយើង

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានផ្តល់នូវសេវាកម្មថែទាំសុខភាពសម្រាប់សិស្សានុសិស្ស បុគ្គលិករបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។ ការថែទាំសុខភាពបឋមត្រូវបានផ្តល់ជូនសិស្ស និងបុគ្គលិកក្នុងម៉ោងសិក្សាទាំងផ្លូវកាយ និងផ្លូវចិត្ត យ៉ាងពេញលេញនៅក្នុងបរិវេណសាលា។
គោលដៅរបស់មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺផ្តល់នូវការថែទាំសុខភាពនៅក្នុងសាលាដើម្បី៖

តើខ្ញុំមកពិនិត្យសុខភាពនៅមជ្ឈមណ្ឌលសុខភាពបានយ៉ាងដូចម្តេច?

សិស្សានុសិស្ស និងបុគ្គលិក អាចមកពិនិត្យសុខភាព ឬ ទទួលការព្យាបាលនៅមណ្ឌលសុខភាពដោយ ភ្លាមៗ ឬ ធ្វើការណាត់ជួបទុកជាមុន។ ការមកមណ្ឌលសុខភាពក៏អាចត្រូវបានកំណត់ពេលវេលាតាមសំណើរពីអ្នកប្រឹក្សាយោបល់ គ្រូបង្រៀន ឬគិលានុបដ្ឋាយិកាប្រចាំសាលារៀន។ ឪពុកម្តាយ ឬអាណាព្យាបាលក៏អាចទាក់ទងមណ្ឌលសុខភាព និង និយាយទៅកាន់អ្នកជំនាញគិលានុប្បដ្ឋាយិកា ប្រសិនបើពួកគាត់ចង់ឱ្យកូនប្រុសស្រីរបស់ពួកគាត់មកទទួលសេវាពិនិត្យព្យាបាល ។