មជ្ឈ​​មណ្ឌល​​ភាសា អេ អាយ អាយ សា​ខា​​សៀម​​រាប បញ្ជ្រាប​​ចំ​​ណេះ​​ដឹង​​ស្តី​​ពី​​សុ​​វត្ថិ​​ភាព​​ចំ​​ណី​​អា​ហារ ដល់​​កុ​​មារ​​ជាង ១០០​​នាក់


​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​សៀមរាប​ ​សហការ​ជាមួយ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​ ​បាន​រៀបចំ​វគ្គ​សិក្ខាសាលា​មួយ​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្ស​ក​ម្រិ​ត​ ​Kid​ ​Start​e​r ​ដល់​ ​Kid​ 04 ​ចំនួន​ ​១​២​១​នាក់​ ​ដើម្បី​ឱ្យ​កុមារ​យល់​ដឹង​អំពី​ចំណីអាហារ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​ ​ហើយ​អាហារ​ប្រភេទ​ណា​ដែល​មិន​ប៉ះពាល់​សុខភាព​។​
​ពាក់ព័ន្ធ​នឹង​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ ​លោក​ ​វ៉ាន់​ សុ​ជា​ ​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធីសិក្សា​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​សៀមរាប​ ​បាន​លើកឡើង​ថា​ ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​មាន​គោលបំណង​ចង់​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​បាន​យល់​ដឹង​អំពី​ចំណីអាហារ​មិន​ត្រូវ​ញ៉ាំ​តាម​ចំណង់​ ​ឬ​ញ៉ាំ​ច្រើនពេក​ ​ញ៉ាំ​ហួសកំណត់​ហើយ​ត្រូវ​គិត​ពី​កា​រញ៉ាំ​។​ ពិ​សេ​សត្រូវ​ជ្រើសរើស​អាហារ​ណា​ដែល​នាំមក​សុខភាព​ចំពោះ​អាហារ​ណា​ដែល​ត្រូវ​ញ៉ាំ ​និង​ចំណីអាហារ​ណា​ដែល​គួរ​ចៀសវាង​ ​ដើម្បី​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ ​បង្ហាញ​ឱ្យ​ដឹង​អំពី​ក​ម្រិ​ត​នៃ​កា​រញ៉ាំ​អាហារ​ដើម្បី​ឱ្យ​មាន​កាយសម្បទា​រឹង​មាំ​ល្អ​ ​ភាព​ឆ្លាតវៃ​ ​និង​សុខភាព​ល្អ​។​
​លោក​ ​បាន​និយាយ​ថា​៖​ ​«​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ពត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​ទៅដល់​សិស្សានុសិស្ស​តូច​ៗ​របស់យើង​។​»​
​ក្នុង​សិក្ខាសាលា​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​លោក​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​បាន​មានប្រសាសន៍​ទៅកាន់​សិស្សានុសិស្ស​ ​អំពី​សារៈសំខាន់​នៃ​ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​សុខភាព​ល្អ​ ​ការ​ទទួលទានទឹក​ ​ការ​លាង​ស​ម្អា​តដៃ​របស់​ពួកគេ​ ​និង​ការ​ជៀសវាង​បរិ​ភោ​ភ​ចំណីអាហារ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​។​
​លោក​វេជ្ជបណ្ឌិត​ ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖​ ​«​ការ​ទទួលទាន​បន្លែ​ផ្លែឈើ​ ​ទោះបី​ថា​វា​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ ​ប៉ុន្តែ​បន្លែ​ផ្លែឈើ​ខ្លះ​ក៏​មិន​ល្អ​ដែរ​ ​ព្រោះ​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅវិញ​ទេ​។​»​
​សូម​ជម្រាប​ជូន​ថា​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​ផ្តល់​ជូន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​បំផុត​ដោយ​រួមបញ្ចូល​គ្នា​នូវ​ស្តង់​ដារ​អន្តរជាតិ​ ​និង​ក្នុងស្រុក​ ​ដើម្បី​ផ្តល់​នូវ​កម្មវិធីសិក្សា​ក្នុង​សតវត្សរ៍​ទី​២​១​៕​