យុទ្ធ​​នា​​ការ​​ណែ​នាំ​​កុ​មារ​​ពី​​សុ​វត្ថិ​ភាព​​ចំ​ណី​​អា​ហារ​​របស់​​សា​លា​រៀន អន្តរ​​ទ្វីប អា​មេ​រិកាំង បន្ត​​ចុះ​​ដល់​​សា​ខា​​តា​កែវ


​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​លោក​ ​តេង​ ​តាំង​គា​ ​ចាងហ្វាងរង​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​នៃ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​តាកែវ​ ​បាន​លើកឡើង​ថា​ ​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចង់​ឱ្យ​កុមារ​យល់​ដឹង​ពីរ​ប​ប​អាហារ​ណា​ដែល​គួរ​ទទួលទាន​ហើយ​អាច​ជួយ​ទ្រទ្រង់​សុខភាព​និង​ខួរក្បាល​ ​និង​អាហារ​មិនគួរ​ទទួលទាន​ព្រោះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ក្នុង​វ័យ​ដែល​កុមារ​កំពុង​ទទួល​បាន​ការលូតលាស់​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​កុមារ​គួរតែ​ទទួល​បាន​។​
​លោក​ ​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​ឡើង​ ​ក្នុង​ន័យ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ ​បណ្តុះបណ្តាល​ ​អប់រំ​ចំណេះ​ដឹង​ ​និង​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ ​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំងស្នងឫស្សី​របស់​ប្រទេសជាតិ​នា​ពេល​អនាគត​។​
​លោក​ ​តេង​ ​តាំង​គា​ ​បាន​អះអាង​ថា​ ​«​ក្រោយ​បញ្ចប់​សិក្សា​សាលាដ៏មាន​សារសំខាន់​នេះ​ ​ពួកគាត់​បាន​ដឹង​ពី​ប្រភេទ​អាហារ​ដែល​អាច​ទ្រទ្រង់​សុខភាព​រាងកាយ​បាន​រឹង​មាំ​ ​និង​លូតលាស់​ល្អ​។​»​
​សូម​ជម្រាប​ជូន​ថា​ ​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​ដល់​កុមារ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ចាប់ផ្ដើម​ដំបូង​ពីសា​ខា​ចោម​ចៅ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​និង​សាខា​តាកែវ​ធ្វើ​នៅ​ថ្ងៃ​ទី​៣​ ​ខណៈ​សាខា​ផ្សារ​ថ្មី​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៧​ ​កុម្ភៈ​សាខា​ចាក់​អង្រែ​នៅ​ថ្ងៃ​ទី​៩​ ​កុម្ភៈ​ ​ដោយឡែក​សាខា​ម៉ៅសេទុង​ ​ព្រមទាំង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ជ្រោយ​ចង្វា​រ​ ​សាខា​ទួល​គោក​ ​សាខា​ខេត្ត​សៀមរាប​ ​នឹង​ប្រព្រឹត្តិ​ទៅតាម​ថ្ងៃ​បន្តបន្ទាប់​៕