អ្នក​ជំនាញ​សុខភាព​សាធារណៈ​ប្រាប់​ពី​វិធី​ការពារ​ជំងឺ​​​ផ្ដាសាយ​បក្សី H5N1

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឯកទេស​សុខភាព​សាធារណៈ​ ​បាន​មានប្រសាសន៍​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​ ​H​5N1 ​នេះ​ថា​ ​ជំ​ងឹ​នេះ​បាន​ផ្ទុះឡើង​នៅ​កម្ពុជា​ម្ដង​រួចមក​ហើយ​កាលពី​ឆ្នាំ​២​០​០​៥​ ​មាន​៥​៦​ករណី​បណ្ដាល​ឱ្យ​មនុស្ស​៣​៨​នាក់​ស្លាប់​។​ ​លោក​បញ្ជាក់​ថា​ ​ជំងឺ​នេះ​ដោយ​ឆ្លង​ពី​សត្វ​ដែល​មនុស្ស​ចិញ្ចឹម​ម​កមនុស្ស​វិញ​ ​ជាពិសេស​សត្វបក្សី​ដែល​ស្លាប់​ ​ហើយ​មុខសញ្ញា​ ​គឺ​មិន​ខុស​ពី​ជំងឺ​ផ្ដាសាយ​នោះ​ទេ​ ​មានការ​ក្អក​ ​ក្ដៅខ្លួន​ ​ឈឺ​ទ្រោម​ខ្លួន​ ​និង​ពិបាក​ដកដង្ហើម​ជាដើម​។​

​អ្នកឧកញ៉ា​បាន​បង្ហាញ​ពី​វិធី​ទប់​ស្កាត់​ដូចជា​ ​ឧ​ស្សាហ៍​លាងដៃ​ជាមួយ​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​ឬ​សាប៊ូ​ ​ជាពិសេស​មុន​ពេល​ទទួលទាន​អាហារ​ ​និង​កាន់​សាច់ឆៅ​រួច​ ​ស​ម្អា​ត​របស់​ប្រើប្រាស់​រួច​ឱ្យ​បាន​ស្អាត​។​ ​សម្រាប់​សាច់​សត្វ​ដែល​យកមក​ធ្វើម្ហូប​គឺ​ត្រូវ​ច​ម្អិ​ន​ឱ្យ​ឆ្អិន​ល្អ​ ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​ ​ជាពិសេស​សត្វ​ស្លាប់​ ​ហើយ​កុំ​យក​សត្វ​ស្លាប់​ទាំងនោះ​មក​ធ្វើជា​អាហារ​ ​ពាក់​ស្រោមដៃ​ ​និង​ម៉ាស់​ពេល​យក​សត្វ​ស្លាប់​នោះ​ទៅ​កប់​ចោល​។​ ​សម្រាប់​សត្វ​ចិញ្ចឹម​វិញ​ ​គឺ​ត្រូវ​ដាក់​កន្លែងណា​ដែល​មិន​មាន​ភក់​ជ្រាំ​ ​ថែទាំ​និង​ឱ្យ​ចំណី​ឱ្យ​បាន​ត្រឹមត្រូវ​។​

​លោក​ឱ្យ​ដឹង​ទៀត​ថា​ ​ជំងឺ​ផ្ដាសាយ​បក្សី​H​5N1​នេះ​ ​គឺ​វាយលុក​នៅពេលដែល​ប្រព័ន្ធ​ការពារ​របស់​មនុស្ស​ខ្សោយ​ជាពិសេស​គឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​៕